ភ្នំពេញ៖ លោកអ្នកប្រហែលជាធ្លាប់ស្គាល់ហេីយលោក សេង សុភ័ក្រ ដែលជាម្ចាស់ឃ្លាំងលក់រថយន្តបង់រំលស់តាមបណ្ដោយ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីពាក់ព័ន្ធរឿងរ៉ាវ អតិថិជនជាច្រេីនបានបង់រំលោះរថយន្តកន្លែងលោក នាំគ្នាប្ដឹងទៅសមត្ថកិច្ចរហូតឈានដល់ការឃាត់ខ្លួនកាលពីវេលាថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៨ រួចបញ្ជូនទៅតុលាការ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយរយៈ១ឆ្នាំផងដែរ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ នៅពេលដែលរូបគេទើបតែចេញពីពន្ធនាគារថ្មីៗនេះ ស្រាប់តែបុរសម្នាក់មានឈ្មោះក្រើន គ្រឿន អាយុ៤១ឆ្នាំ ទីលំបច្ចុប្បន្ន ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ បានប្ដឹងទៅតុលាការឲ្យឃាត់ខ្លួនលោកសេង សុភ័ក្រ ម្តងទៀត ពាក់ពន្ធ័ករណីឆបោក ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦៣៧ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបខណៈពេលដែលលោក សេង សុភ័ក្រ្ត បានគេចវេសពីដីកាកោះហៅរបស់តុលាការក្រុងភ្នំពេញ បែបជាទៅសំងំលាក់ខ្លួននៅឯខេត្តសៀមរាប ហើយក៏មានការគេចវេសបន្ថែមទៀត ពីការអនុវត្តសាលក្រមតុលាការសំណុំរឿងចាស់សំណងជូនប្រជាពលរដ្ឋផងដែរ។
តាមសម្តីជនរងគ្រោះឈ្មោះ ក្រើន គ្រឿន ដែលជាដើមបណ្តឹង បានឲ្យដឹងថា កន្លងគាត់បានមកទិញបង់រំលួសរថយន្ត២គ្រឿងមួយគ្រឿងម៉ាកlexus rx300 និង មួយគ្រឿងទៀតរថយន្តម៉ាកធុនត្រា នៅហាងទិញនិងបង់រំលោះសេង សុភ័ក្រ ក្នុងតម្លៃសរុបទាំងពីរគ្រឿង៣៨៥០០ដុល្លារ ក្នុងនោះបងប្រុសបានបង់ដំបូងទាំងពីរគ្រឿងទៅអោយលោកសេង សុភ័ក្រ្ដ តំលៃសរុប២២០០០ដុល្លារ។
ក្រោយមកក៏បានយករថយន្តចេញពីកាហ្គាសលោក សេង សុភ័ក្រ្តដើម្បីទៅប្រកបមុខរបររកស៊ី ហើយក៏បានបង់ប្រចាំខែចំនួន៣ខែបន្ថែមទៀត គឺ ១០០០ដុល្លារ។ បន្ទាប់មកក៏មានបុគ្គលម្នាក់ មាន ឈ្មោះ អុឹង ពៅ បានអះអាងថា រថយន្តដែលជនរងគ្រោះឈ្មោះក្រើន គ្រឿន ទិញនោះថា ជារថយន្តរបស់គាត់ហើយបានដកយករថយន្តពីគាត់ថែមទៀត។ពេលនោះទេីបគាត់ដឹងថារថយន្តដែលគាត់ទិញពីលោក សេង សុភ័ក្រ្ត គឺរឿងឆបោក ក៏ទៅដាក់ពាក្យបណ្ដឹងនៅតុលាការ ដេីម្បីស្នើសុំឲ្យលោកសេង សុភ័ក្រ្តចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។
បន្ទាប់ពីតុលាការ បានទទួលពាក្យបណ្ដឹងរួចក៏ចេញដីកាកោះហៅលោក សេង សុភ័ក្រ្ត ជាច្រើនដង ប៉ុន្តែលោក សេង សុភ័ក្រ្តបានព្យាយាមគេចវេសមិនព្រមចូលមកដោះស្រាយទើប ព្រឹកថ្ងែទី១៦ ខែកុម្ភៈ ថ្មីៗនេះ កម្លាំងសមត្ថកិច្ចនគរបាលស្នងការរាជធានីភ្នំពេញ សហការជាមួយនឹងសមត្ថកិច្ចខេត្តសៀមរាប ព្រមទាំងជនរងគ្រោះ ចុះឃាត់ខ្លួនជនឆបោក បាននៅក្នុងខេត្តសៀបរាបហើយក៏បានបញ្ចូនចុះមកតុលាការរាធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការតាមផ្លូវច្បាប់តែម្តង។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ ដេីមបណ្ដឹងឈ្មោះក្រើនគ្រឿន សង្ឃឹមថា តុលាការ នឹងរកយុត្តិធម៌ជូនគាត់ ដោយគាត់សំណូមពរឲ្យមន្រ្តីជំនាញមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ទៅលើបុគ្គលឆបោករូបនេះ ទៅតាមនីតិវិធី៕ដោយ៖សហការី