ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះ សីហនុ ដោយមានការចូលរួមពីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គណៈ ប្រតិភូក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុជាច្រើននាក់។
ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តព្រះ សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ។
តាមប្រកាសលេខ ០៤៣៦ ផកប្រ.ក របស់ក្រសួងផែនការ ស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចតែងតាំងលោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុនៃក្រសួងផែនការ ជំនួសលោក ហុង ម៉េងហួរ ដែលបានទទួលភារកិច្ចថ្មី ។
លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការ បានធ្វើការប្តេជ្ញាចិត្តថា នឹងគោរពឱ្យបានខ្ជាប់ខ្ជួននិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវស្មារតីមនសិការទទួលខុសត្រូវសំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។ លោកនឹងខិតខំពង្រឹងសមត្ថភាពដកស្រង់នូវបទពិសោធន៍ល្អពីរៀមច្បង សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្ត គោល ការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រ សួង និងខេត្ត ផ្សារភ្ជាប់ជាមួយចំណេះដឹងផ្នែកទ្រឹស្ដីសម្រាប់អភិវឌ្ឍសមត្ថភាពជំនាញក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ខិតខំអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីធានានូវការអនុវត្តភារកិច្ច ប្រកាន់ឥរិយាបថជាមន្ត្រីរាជការបម្រើសេវាសាធារណៈ ប្រកាន់ភ្ជាប់គុណសម្បត្តិ និងឥរិយា
បថលើលក្ខណៈសម្បត្តិស្នូលទាំងបួន ១.ឆន្ទៈម្ចាស់ការ គឺការខិតខំបំពេញការងារដែលត្រូវធ្វើឱ្យអស់លទ្ធភាព ២.ភក្តីភាពចំពោះប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋ ៣.មានវិជ្ជាជីវៈ សមត្ថភាពបំពេញការ ងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ៤.វប្បធម៌ សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ខិតខំរក្សាប្រពៃណីសាមគ្គីភាពមន្ត្រីរាជការក្នុងមន្ទីរផែនការល្អប្រសើរ លើកកម្ពស់កិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញជុំវិញខេត្ត ។
ជាមួយនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសារទរប្រធានមន្ទីរផែនការ ដែលថ្នាក់ដឹកនាំក្រសួងផ្ដល់សេចក្តីទុកចិត្តតែង តាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តនិរន្តភាពដឹកនាំមន្ទីរផែនការខេត្តឱ្យទទួលបានជោគជ័យសម្រេចសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ១.ត្រូវប្រើប្រាស់ទិន្នន័យជំរឿន ជាទិន្នន័យមានគុណភាពល្អ ជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំ គោលនយោបាយ ការសម្រេចនានាដើម្បីគាំទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត។ ២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿន ឱ្យបានគ្រប់ជ្រុងជ្រោយសម្បូរបែបធានាឆ្លើយតប សេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទព្រមទាំងការសិក្សាស្រាវជ្រាវតម្រូវការ និងញែកទិន្ន ន័យសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់តាមដែលអាចធ្វើបាន។ ៣.ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូរអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿនឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្មដែលសុទ្ធសឹងជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។ ៤.ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធាន មនុស្សពីព្រោះការងារស្ថិតិជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធ និងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿន អង្កេតដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំង ឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ជាភារ កិច្ចសំខាន់ ដើម្បីបង្កើនការយល់ដឹងពីសារៈសំ ខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើ ប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ ។
បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការ ប្រកាសតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការ និងស្ថិតិ ។  លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បន្តថា ព្រះរាជាណាចក្រវត្តិសាស្ត្រនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងមក នូវតំណក់ប្រេងលើកដំបូង ស្របពេលខួបលើកទី ២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេ ជោ ហ៊ុន សែន បានដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿង និងឯកភាពជាតិទាំងមូល ៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖