ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ដកហូតថ្នាំញៀន២០កញ្ចប់ថង់តូច​ និង​ ០២កញ្ចប់ធំល្មម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ដកហូតថ្នាំញៀន២០កញ្ចប់ថង់តូច​ និង​ ០២កញ្ចប់ធំល្មម នៅម៉ោង ១១​ និង១០​ នាទីព្រឹក ថ្ងៃទី ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ២០២១ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ​ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

លោក ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានឲ្យដឹងថាជនសង្ស័យមាន៖
១-ឈ្មោះ​ រ៉េត​ ម៉ី​ ភេទ ស្រី​ អាយុ​២៦ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។
២- ជនសង្ស័យឈ្មោះ​ ខេង​ ពោងភេទ​ប្រុស​ អាយុ​២០ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១​ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។
៣- ជនសង្ស័យឈ្មោះ​ អែម​ សារិទ្ធ​ ភេទ ប្រុស​​ អាយុ​១៩ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១​ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។
៤- ជនសង្ស័យឈ្មោះ​ ឌិន​ នាង​ ភេទ ប្រុស​ អាយុ​៣៤ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១​ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។
ដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លា ២០កញ្ចប់ថង់តូច​ និង​ ០២កញ្ចប់ធំល្មម។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖