ព័ត៌មានទាន់ហេតុការណ៍៖

ករណីនគរបាលជើងខ្លាំង ហាក់ លី ប្រើហិង្សាលើស្ត្រីរងគ្រោះ ត្រូវបញ្ជូនទៅតុលាការខេត្តព្រៃវែង​ និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង​

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសមានច្បាប់ អ្នកជាសមត្ថកិច្ចនឹងជាអ្នកអនុវត្តច្បាប់ គួរយល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួន តើត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះដើម្បីបម្រើការពារប្រជាពលរដ្ឋ ! ទីបំផុត បែរជាយកបុណ្យស័ក្តិនិងតួនាទី ខ្លួនជាសមត្ថកិច្ច ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ ដែលថ្នាក់លើមិនមានការលើកលែងជាដាច់ខាត។

បើតាមព័ត៌មានបន្ថែមលេីករណីហិង្សារបស់លោក​ ហាក់​ លី អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖

១.​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងលោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាដល់តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ដេីម្បីឃាត់ខ្លួនលោក​ ហាក់​ លី​ កាលពីរសៀលថ្ងៃទី១៧​ ខែកុម្ភ: ឆ្នាំ២០២១​ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។

២.​ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ បានរៀបចំសំណុំឯកសារ​និងពាក្យបណ្តឹងរបស់ជនងគ្រោះ​ បញ្ជូនទៅតុលាការខេត្តព្រៃវែង​ និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង​ ។

៣.​ ការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សហការជាមួយនាយកដ្ឋានបុគ្គលិក​ កំពុងដំណេីរការសាកសួរ​ និងស្រាវជ្រាវបន្ថែមលេីដេីមហេតុនៃករណីហិង្សានេះ​ និងរង់ចាំគោលការណ៍របស់ថ្នាក់ដឹកនាំ​ ថាតេីត្រូវអនុវត្តវិន័យរបស់កងកម្លាំងកម្រិតណាចំពោះកំហុសនេះ​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖