ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង បន្តចូលរួមសវនាការប្រចាំឆ្នាំ ២០២១ របស់សហភាពអន្តរសភា(IPU) និងអង្គការសហប្រជាជាតិ(UN)

ចែករំលែក៖

ភ្នំពេញ៖ នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទី ម៉ោងនៅរាជធានីភ្នំពេញ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានបន្តចូលរួមជាមួយគណៈប្រតិភូក្រុមសភាជាតិកម្ពុជា IPU ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា ចូលរួមសវនាការប្រចាំឆ្នាំ របស់សហភាពអន្តរសភា(IPU) និងអង្គការសហប្រជាជាតិ (UN) តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីទីក្រុងញ៉ូវយ៉ក ក្រោមប្រធាន បទស្តីពី៖ ប្រយុទ្ធនឹងអំពើពុករលួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្តលើរដ្ឋាភិបាល និងធ្វើឱ្យប្រសើរឡើងវិញនូវទស្សនវិស័យនៃការអភិវឌ្ឍ។

សវនាការនេះបានដំណើការរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅសាលប្រជុំកោះកេរ្តិ៍ វិមានរដ្ឋសភា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖