ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងនាយទាហាន ពលទាហានបញ្ជាការដ្ឋានទ័ពពិសេស គ្រប់ រូបបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកទី១រួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយ និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩រួចរាល់ហើយនាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១។ ការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩នៅបញ្ជាការដ្ឋានទ័ពពិសេស ធ្វើឡើង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ចាប ភក្តី មេ បញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិ សេស នៅបញ្ជាការដ្ឋានទ័ពពិសេសដោយមានការចូលរួមពីនាយ និងពលទាហានជាច្រើនរួប ក្រោមកិច្ចសហការជាមួយក្រុមការងារ នៃនាយយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ទីចាត់ការសុខាភិ បាល អក្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ការិយាល័យ សុខាភិបាលកងទ័ពជើងគោក។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌ នៃ ការទទួលវ៉ាក់សាំង។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រៅពីចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំកងទ័ពក្រសួងការពារជាតិនិងរៀបចំចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់នាយទាហាន និងពលទាហាន តាមស្ថាប័ន នានាទូទាំងកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា ការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹក ថ្ងៃទី១៨ ដោយធ្វើឡើងរយៈពេលច្រើនថ្ងៃដោយមាននាយទាហាន ពលទាហានចំនួន៣អង្គភាពចូលរួម ក្នុងនោះអង្គភាព បញ្ជាការដ្ឋានទ័ពពិសេស សាលាកងរាជអាវុធហត្ថកំបូល និងអង្គ ភាពបញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការ៕

ដោយ៖ សិលា


ចែករំលែក៖