ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់បេីករថយន្តព្រូសចុះត្រាំទឹកស្អុយជាប់ផ្លូវ៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖​ នារីម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងបោះពួយយ៉ាងលឿនហេីយជ្រុលចង្កូតបុករះបង្គោលឡាក់​ និងកន្លែងលក់សាំង​ បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ​ សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨​ និង៥០នាទីយប់​ ថ្ងៃសុក្រ​ ទី១៩​ ខែកុម្ភៈ​ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងភូមិអន្លង់គងថ្មី​ សង្កាត់ព្រៃសរ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក​ Toyota Prius ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BA-3202 បើកដោយនារីរូបស្រស់ម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនលឿនព្រមទាំងចុចស៊ីផ្លេផងដែរ​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់២ដើមនិងតូបលក់សាំងរងខូចខាត​ ឯរថយន្តមិនទាន់អស់ល្បឿនក៏ធ្លាក់ចូលប្រឡាយទឹកស្អុយស្ទេីលិចបាត់​ សំណាងល្អដែរម្ចាស់រថយន្តលូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហេីយបានឲ្យតំណាងម្ចាស់រថយន្តបង្កស្ទួចយកទៅជួសជុលដោយខ្លួនឯង​ ៕​

 

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖