ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាសន្តិសុខឯកជនម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់
ថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូបើកមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងកាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៩និង១៤០ ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះកូវ រិទ្ធី   អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១V ៦៤៧២ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបង្កហេតុមានឈ្មោះ ប៉ាង វាសនា  អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ  ពាក់ផ្លាកលេខ ស្វាយរៀង ១N-២៥២៣។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ  ពាក់ផ្លាកលេខ ស្វាយរៀង ១N-២៥២៣នៅលើផ្លូវជាតិលេខ០១ក្នុងទិសដៅពីកើតទៅលិច មិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល ១V ៦៤៧២ជិះម្នាក់ឯងយ៉ាងទំហឹងកាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ចំណែកឯសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

រីឯមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម  សុថាន


ចែករំលែក៖