ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះយោធានៅម៉ិចស៊ីកូ និងនីហ្សេរីយ៉ា ស្លាប់១៣នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានទាហានអាកាស ម៉ិចស៊ីកូ ៦នាក់ស្លាប់ដោយការធ្លាក់យន្តហោះនៅទីក្រុង Emiliano Zapata រដ្ឋ Veracruz កាលពីថ្ងៃទី២១ខែកុម្ភៈ (ពេលវេលាក្នុងតំបន់)។ ក្រសួងការពារជាតិម៉ិចស៊ីកូបានបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងនៅលើយន្តហោះប្រភេទ LearJet 45 មានលេខហោះហើរ3912 ទើបតែហោះចាកចេញពីអាកាយានដ្ឋាន El Lencero ។
កម្លាំង ទាហាន ម៉ិចស៊ីកូ បានទៅដល់កន្លែងកើតហេតុភ្លាមៗ ចំណែកក្រុមអ្នកជំនាញក៏បានបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង។
ចំណែកនៅក្នុងប្រទេស នីហ្សេរីយ៉ាវិញ ក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះបណ្តាលឲ្យទាហាន៧នាក់ស្លាប់ ។ អ្នកនាំពាក្យកម្លាំងទាហានអាកាសនីហ្សេរីយ៉ាលោក Ibikunle Daramola បានឲ្យដឹងថា យន្តហោះយោធា Beechcraft KingAir B350i មុនពេលជួបគ្រោះថ្នាក់ បានវិលត្រឡប់មកអាកាយានដ្ឋាន Abuja ក្នុងរដ្ឋធានី Abuja ក៏ជួបគ្រោះថ្នាក់។
លោកIbikunle Daramola បានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ អាកាសយានិកបាន ប្រកាសថាម៉ាស៊ីនមានបញ្ហា ។ យន្តហោះជួបគ្រោះថ្នាក់ក្រោយពេលវិលត្រឡប់ពីទីក្រុង Minna មកកាន់រដ្ឋធានី Niger។ នៅពេលនេះក្រុមជំនាញ កំពុងបើកការស្រាវជ្រាវ ស្តីពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កើតឡើង៕

ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN)

រូបភាព៖The Nation/TTXVN


ចែករំលែក៖