ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រភេទទេសចរណ៍បត់ស្ដាំមិនប្រយ័ត្នធ្វើឱ្យម៉ូតូដែលបើកពីក្រោយជ្រុលទៅបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តប្រភេទទេសចរណ៍ដឹកអ្នកដំណើរមួយគ្រឿងខណៈបត់ស្ដាំខ្វះការប្រុងប្រយ័ត្នត្រូវអ្នកបើកម៉ូតូមួយគ្រឿងស្របទិសគ្នាជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៨នាទីព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២១លើផ្លូវលេខ១៣ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះអុី បូណា  អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១Q-៣៤៦៤រងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះឡើយ ព្រោះក្រោយឃើញសភាពការណ៏មិនស្រួលបានបើកទ្វាររត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនៅនិឹងកន្លែង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្ដប្រភេទដឹកអ្នកដំណើរ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B-២១៦៥បើកក្នុងទិសដៅពីលិចទៅកើតហើយក៏បានបត់ស្ដាំខ្វះប្រុងប្រយ័ត្ន ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១Q- ៣៤៦៤មកពីក្រោយស្របទិសគ្នាមកដល់ជាន់ហ្វ្រ័ងមិនទាន់ក៏បុកប៉ះយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយកើតហេតុអ្នករបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែក
មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖