ខេត្តត្បូងឃ្មុំ ៖ បុរសជាជនជាប់ចោទឈ្មោះ ម៉ូត រ៉វី អាយុ២៧ឆ្នាំ រស់នៅភូមិ ត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាប់ចោទពីបទប៉ុនប៉ងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦ :៣០ នាទី តាមដីកាបង្គាប់របស់តុលាការ ។
កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានចុះប្រតិបត្តិការ អនុវត្តដីកានៅចំណុចភូមិ១៨ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយបានចាប់ឃាត់ខ្លួនជនជាប់ចោទ ១នាក់តាមដីកាលេខ ៤០៨ ចុះថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០ ពីបទប៉ុនប៉ង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ។
ជនជាប់ចោទឈ្មោះ ម៉ូត រ៉វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែបបទតាមនីតិវិធី៕
ដោយ៖វណ្ណៈ