ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នសណ្ឋាគារ ហ័ងហ្គ័ន ជាយី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ ៤ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ម្ចាស់សណ្ឋាគារ ហ័ងហ្គឹនជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

កម្មវត្ថុ ៖ ស្តីពីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន សណ្ឋាគារ ហ័ងហ្វុនជាវីវី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោង ៖ តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាបថា ៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន ឈ្មោះ MA CHONG CHONG កាន់លិខិតឆ្លងដែនលេខ E 43459534 ស្នាក់នៅបន្ទប់លេខ១២០២ ជាន់ទី ១២ នៃសណ្ឋាគារ ហ័ងហ្គីនជាយី ហើយលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ថ្មី ចូលក្នុងសហគមន៍ តម្រូវឱ្យលោកផ្អាកអាជីវកម្មសណ្ឋាគារខាងលើជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវ ចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចាកចេញក្រៅដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យ យកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើពេស្តរកវីរុសកូវីដ-១៩។ ក្នុង តំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសណ្ឋាគារត្រូវយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់រូបភាពរបស់សណ្ឋាគារខាង លើជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងករណីលោកមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អាស្រ័យហេតុនេះសូម លោក ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖