ក្រុងប៉ោយប៉ែត៖ ដើម្បីទប់ស្កាត់ការីករាលដាលcovid-19ក្នុងសហគមន៍រដ្ឋបាលក្រុងប៉ោយប៉ែតបានសហការណ៍ជាមួយកងកម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងនិងយោធាសឹករងក្រុងចុះផ្អាកទីតាំងការធ្វើអាជីវកម្មខារ៉ាអូខេចំនួន៨ទីតាំងកាលពីវេលាម៉ោង៧និង៣០នាទីយប់
ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នេះ។
យោងតាមលិខិតលេខ០៩៦សជណ,អគឧចុះថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១របស់ក្រសួងទេសចរណ៍ស្ដីពីការបន្តពង្រឹងវិធានការផ្អាកអាជីវកម្មKTVក្លឹបកម្សាន្ត(ខារ៉ាអូខេ រង្គសាល ឌីស្កូតែកនិងបៀរហ្គារឌិន)និងការត្រួតពិនិត្យឲ្យបានម៉ឹងម៉ាត់ជាប់ជាប្រចាំ រដ្ឋបាលក្រុងប៉ោយប៉ែតសូមជម្រាបជូនដំណឹង ថាស្ថានការជំងឺកូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាយើងមានការផ្ទុះឡើងនៃការឆ្លងរីករាលដាលក្នុងព្រឹត្តិការសហគមន៍២០ខែកុម្ភៈ។ជាស្មារតីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩និងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់ក្នុងក្រុងប៉ោយប៉ែតត្រូវបន្តផ្អាកអាជីវកម្មនិងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់រហូតដល់មានការជូនដំណឹង ស្ដីពីការបន្ធូរបន្ថយឬកែសម្រួលវិធានការនៅពេលខាងមុខ។
ក្នុងប្រតិបត្តិការនោះដែរលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍និងបានអំពាវនាវបន្ថែមដល់បង
ប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសូមឲ្យអនុវត្តឲ្យបានរបស់ក្រសួងសុខាភិបាលដែលបានណែនាំនៅវិធានការពាក់ម៉ាស់នៅទីប្រជុំជន លាងដៃនឹងសាប៊ូឬអាល់កុលរួមទាំងរក្សាគម្លាតហើយត្រូវការពារខ្លួនឯងដើម្បីការពារសុខភាពខ្លួនឲ្យបានល្អ។
គួរបញ្ជាក់ថា នៅក្រុងប៉ោយប៉ែត តែងតែមានការលួចបើកKTV ក្លឹបកម្សាន្ត និងបៀរហ្គាឌិន ដែលប្រជាពលរដ្ឋសង្ឃឹមថា រដ្ឋបាលក្រុងប៉ោយប៉ែត និងមានវិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលួចបើក ដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភអំពីការ ឆ្លងជំងឺកូវីដ-១៩៕
ដោយ៖វណ្ណា