ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន សម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច លុបប្រកាសលេខ៣៥១ព.ម .ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Argkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវទទួល បន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖