ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ​ អញ្ជើញចុះត្រួតពិនិត្យតាមបណ្តាគោលដៅធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ៖​ ដោយការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ​ លោកឧត្ត​មសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះត្រួតពិនិត្យតាមបណ្តាគោលដៅធ្វេីចត្តាឡីស័ក​ ។

ការចុះត្រួតពិនិត្យតាមបណ្តាគោលដៅធ្វេីចត្តាឡីស័កខាងលេីនេះ​ បានធ្វេីឡេីងនៅយប់ថ្ងៃទី២៤​ ខែកុម្ភ: ឆ្នាំ២០២១​ ក្នុងរាជធានីភ្នំពេញ​។

នាឱកាសនោះ​ លោកឧត្ត​មសេនីយ៍ឯក​ ស​ ថេត​ បានណែនាំដល់មន្ត្រីតាមគោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លេីការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ឲ្យបានល្អ​ ជាពិសេសត្រូវថែរក្សាសុខភាព​ឲ្យបានល្អ ដោយសហការគ្នាដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩​៕ដោយ​៖សហការី​


ចែករំលែក៖