ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមព័ត៌មាន បញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ១៩ ចំនួន០២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ៖

ទី១- បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។
ទី២- បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានបញ្ជូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯ កន្លែងស្នាក់នៅទាំង០២ទីតាំងខាងលើ ត្រូវបានបិទមិនអោយមានការចេញចូលជាសាធារណៈឡើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖