ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះពិនិត្យទីបញ្ជាការស្រាលនៅទីតាំងខុនដូ អិល សង្កាត់បឹងទំពន់ទី២ បុរីប៉េងហួត ៦០ម៉ែត្រ និងមណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ​៖​ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃសុក្រ​ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ដែលដឹកនាំដោយលោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរងខណ្ឌ​ បានបន្តដឹកនាំកងកម្លាំងទាំង ២ប្រភេទ មានកម្លាំងអធិការនគរបាលខណ្ឌមានជ័យ និងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះពិនិត្យ និងប្រចាំការទីបញ្ជាការស្រាល នៅទីតាំងខុនដូ L បឹងទំពន់ បុរីប៉េងហួត ៦០ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីរក្សាអោយបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល។

បេីតាមវិធានការរបស់ក្រសួងសុខាភិបាល​ ត្រូវ​អនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បី ចូលរួមចំណែក ប្រយុទ្ធប្រឆាំង និង ជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ជាចុងក្រោយ​ លោក​ ឌី​ រ័ត្ន​ខេមរុណ​ សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែរប៉ះពាល់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភះ និងកំពង់ បន្តធ្វើចត្តាឡីស័ក តាមវិធានការសុខាភិបាល សូមជូនពរឲ្យឆាប់ជាពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នាផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖