ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកណ្តាល ទទួលបានព័ត៌មានច្បាស់ពីប្រជាពលរដ្ឋពិតប្រាកដ គឺចុះបង្ក្រាបភ្លាមៗ

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លេីយតបទៅនឹងគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារ​ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ មានខ្លឹមសារថា «នៅភូមិខ្ញុំ​ ភូមិ​ក្បាលកោះ​ទៀវ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ជាប់ស្ពាន៦៤​ មានឈ្មោះ ថូ​ បានលក់ថ្នាំញៀនជាយូរណាស់មកហេីយ​ មិនដែល​ឃេីញមានសមត្ថកិច្ចណាចុះចាប់សោះ​ ព្រោះលឺថាមានខ្សែធំ»។

ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ ដោយមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​កោះ​ធំ​ បានដាក់បទបញ្ជាឱ្យផ្នែកជំនាញ​ និងប៉ុស្តិ៍រដ្ឋបាលសំពៅពូន​ ចុះពិនិត្យស្រាវជ្រាវ​ បង្ក្រាប​ករណីដែលប្រជាពលរដ្ឋបានរាយការណ៍នោះ។

​ជាលទ្ធផល​៖
នៅថ្ងៃទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​វេលាម៉ោង​ ២៣​ និង​ ៣០នាទី​ សមត្ថកិច្ចផ្នែកជំនាញ​ និងប៉ុស្តិ៍ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ​ ០៣នាក់​ និងថ្នាំញៀន០៥កញ្ចប់​ ដោយជនសង្ស័យ០១នាក់ក្នុងចំណោមនោះមានឈ្មោះ​ សៀឡុង​ បូរី​ គឺជាកូនបង្កេីតរបស់ឈ្មោះ​ ថូ​ ដែលប្រជាពលរដ្ឋបានរាយការណ៍ខាងលើ។

-ករណី​៖​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
-ពេលកើតហេតុ៖​ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង៣០ នាទីចំណុចកើតហេតុ៖​ខាងជើងស្ពានលេខ៧៤ ភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០៣នាក់(ឃាត់ខ្លួន) ៖
១-ឈ្មោះ សៀឡុង បូរី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ងន សុខុម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ចាំង យាំងប៊ិនយឹង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅៗភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន៖​
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(Ice) ចំនួន០៥កញ្ចប់ ទម្ងន់១,០៥g។
​​​​២-ទូរសព្ទដៃ ០៣គ្រឿង ម៉ាក Oppo ០១គ្រឿង និងអិនចុចពិល ០២គ្រឿង។
៣-ម៉ូតូម៉ាក Honda Wave ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ចំនួន០១គ្រឿង។

សភាពរឿងហេតុ៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានដាក់គោលដៅត្រួតពិនិត្យ ទប់ស្កាត់លំហូរចូលរបស់ជនជាតិវៀតណាមខុសច្បាប់​ នៅចំណុចកេីតហេតុខាងលេី​។ រហូតដល់វេលាម៉ោង២៣ និង៣០នាទី ថ្ងៃដដែល ក៏បានឃើញមុខសញ្ញាសង្ស័យ០៣នាក់ខាងលើ ជិះម៉ូតូ០១គ្រឿងម៉ាក Honda Wave ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ឆ្លងកាត់ ពេលនោះកម្លាំងជំនាញក៏បានស្ទាក់ឱ្យឈប់ រួចត្រួតពិនិត្យរកឃើញមានលាក់ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(Ice) ចំនួន០៥កញ្ចប់ ទម្ងន់១,០៥g នៅក្នុងហោប៉ៅខោខាងស្ដាំរបស់ជនសង្ស័យ ចាំង យាំងប៊ិនយឹង។ ​ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ក៏បានបញ្ជូនខ្លួនជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងពាក់ព័ន្ធ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។

​នៅចំពោះមុខសមត្ថកិច្ចនគរបាលផ្នែកជំនាញ ជនសង្ស័យទាំង០៣នាក់ បានសារភាពថាពួកគេពិតជាបានប្រើប្រាស់(ជក់)ថ្នាំញៀនម៉ាទឹកកក និងធ្លាប់បានលក់ និងចែកចាយថ្នាំញៀនជាមួយគ្នាប្រាកដមែន ។ ចំពោះថ្នាំញៀន ចំនួន០៥កញ្ចប់ ខាងលើ គឺពិតជារបស់ ឈ្មោះ សៀឡុង បូរី ទិញពីឈ្មោះ ហៃ ប៉ុក ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីយកមកទុកជក់ និងលក់ចែកចាយបន្តប្រាកដមែន។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន។

សូមអរគុណ!

ដោយ៖ សិលា


ចែករំលែក៖