ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកណ្តាលចុះពិនិត្យទីតាំងសមត្ថកិច្ចកំពុងបំពេញការងារ ការពារកន្លែងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូន ដល់កងកំលាំងនគរបាលដែលមានភារកិច្ចប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កចំនួន០៣ទីតាំងក្នុងក្រុងតាខ្មៅ ក្នុងនោះមានមណ្ឌលចត្តាឡីស័ក នៃមន្ទីរពេទ្យជ័យជំនះ ,មណ្ឌលចត្តាឡីស័ក នៃវិទ្យាល័យ ហ៊ុន សែនតាខ្មៅ និងមណ្ឌលចត្តាឡីស័ក នៃសាលាបឋម សិក្សាព្រែកតាពៅ។

លោកស្នងការ បានចុះពិនិត្យដោយផ្ទាល់ មើលពីសកម្មភាពការងារ មន្ត្រីនគរបាល ដែលអនុវត្តតាមតួនាទី ភារកិច្ច អោយមានភាពទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់គណ:បញ្ជាការឯកភាពខេត្ត ,និង ក្រសួងសុខាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖