ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់លង់ទឹកទន្លេមេគង្គស្លាប់ជិតស្ពានកោះប៉ែន គួរអោយអាសូរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្មេងស្រី ម្នាក់ក្នុងចំណោម៤នាក់បានលង់ទឹកស្លាប់ ខណៈពួកគេចុះទៅលេងទឹកទន្លេមេគង្គ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងទន្លេមេគង្គ ត្រង់ចំណុចជិតស្ពានកោះប៉ែន ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា, សពក្មេងស្រីរងគ្រោះ ឈ្មោះ​ ហេង លីតា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទី ១ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
កំណត់ហេតុបានបញ្ជាក់ថា, ផ្អែកតាមការបំភ្លឺ្លរបស់ឈ្មោះ  ថុង ដាលីន ភេទស្រី បានអោយដឹងថា នៅថ្ងៃទី២៦.០២.២០២១ វេលាម៉ោង ១៤.និង០០រសៀល ខ្លួនបានចេញពីផ្ទះម្នាក់ឯង មកជួបមិត្តភក្ដិ៣នាក់ ទាំងអស់មានគ្នា៤នាក់ ១រូបខ្លួន ២ឈ្មោះ យឿន ស្រីនុត ភេទស្រី១៣ឆ្នាំ ,៣ ឈ្មោះ ស្រីណែត ,៤ ឈ្មោះ ហេង លីតា ភេទស្រីអាយុ១៤ឆ្នាំ  ខ្លួននិងមិត្តភក្តិខ្លួនបានទៅលេងទឹក ពេលកំពុងលេងបានមួយសន្ទុះមិត្តខ្លួន លីតា បានលង់ទឹកពេលនោះពួកខ្លួនភ័យក៏ស្រែកអោយគេជួយ តែជួយមិនបានក៏លិចបាត់ទៅ។

ករណីនេះក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានប្រគល់សពឈ្មោះហេង លីតាអោយទៅក្រុមគ្រួ
សារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖