ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាសថា ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៦នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៦នាក់​ ននិងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ ២០កុម្ភ: ទាំងអស់។

ករណីមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ សរុបចំនួន ២៦នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍រួមមាន:
– បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២នាក់ខាងលើ មានគោលបំណងធ្វើដំណើរទៅប្រទេសចិនវិញ ដូច្នេះគាត់ បានទៅធ្វើតេស្ត ដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្កវត្ថុសំណាករបស់បុគ្គលទាំង ០២នាក់នេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃ ក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– ស្ត្រីជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– បុរសជនជាតិចិន អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នអ្នកជំងឺ ០៣នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។
-ស្ត្រីជនជាតិវៀតណាម អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានី ភ្នំពេញ។
-បុរសជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិវៀតណាម អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ កោះពេជ្រ រាជធានីភ្នំពេញ – បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

– បុរសជនជាតិចិន អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៤១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិវៀត អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ៥២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
-បុរសជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-ស្ត្រីជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។ បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។ សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺ ២១នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖