ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដែលដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង ១២ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ១រោច ខែ ផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចុះស្រាវជ្រាវមុខសញ្ញា ពាក់ព័ន្ធ ព្រឹត្តិការណ៍២០កុម្ភៈ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តចុះពិនិត្យទីបញ្ជាការស្រាល នៅទីតាំងខុនដូ L សង្កាត់បឹងទំពន់ទី ២ បុរីប៉េងហួត ៦០ ម៉ែត្រ និង មណ្ឌលចត្តាឡីស័ក សង្កាត់ចាក់អង្រែក្រោម ។
ក្នុងប្រតិបត្តិការនេះលោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ដើម្បីពង្រឹង រក្សាឲ្យបាននូវ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែរកំពុងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និង តាមវិធានការសុខាភិបាល ត្រូវអនុវត្តន៍ឲ្យបាននូវ វិធានការ ៣ កុំ ៣ការពារ ឲ្យភ្ជាប់ខ្លួនជានិច្ច ទើបយើងអាចឈ្នះ កូវីដ-១៩ បាន។ មិនតែប៉ុណ្ណោះលោកសំណូមពរបងប្អូនប្រជាពលរដ្ឋ បើសិនមិនមានការចាំបាច់នោះទេ សុំកុំចេញក្រៅផ្ទះ ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំង និងជំងឺកូវីដ -១៩ ទាំងអស់គ្នា ។
ជាចុងក្រោយ លោក អភិបាលរង ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែលជួបព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ សូមអោយឆាប់ជាពីជំងឺ កូវីដ-១៩ ទាំងអស់គ្នាផង៕ដោយ៖ស តារា