ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន, អោយតែល្មើសច្បាប់ នគរបាលខេត្តកណ្តាលចាត់វិធានការហើយ !

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «នៅភូមិព្រែកសំរោងម្តុំជួរមាត់ព្រែកមានក្មេងទំនើងមួយក្រុមបង្ហោះម៉ូតូសឹងរាល់ល្ងាច ។ សូមបងសមត្ថកិច្ចចុះបង្ក្រាបឬចាប់ទៅណែនាំផងបង»។

ក្រោយពីបានទទួលព័ត៌មាននេះរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅធ្វើការស្រាវជ្រាវរកក្មេងទំនើងខាងលើ ។

ជាលទ្ធផល៖ កម្លាំងប៉ុស្តិ៍នគរបាលតាខ្មៅបានកំណត់មុខសញ្ញាបាន តែមិនបានជួបក្មេងបង្ក បានជួបតែអាណាព្យាបាល និងបានប្រាប់ឱ្យអាណាព្យាបាលហៅកូនមកជួបជាមួយសមត្ថកិច្ច។ រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អាណាព្យាបាលបាននាំកូនមកជួបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីធ្វើការអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបង្ហោះម៉ូតូបន្តទៀត។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕ សូមអរគុណ!

ដោយ៖ សិលា


ចែករំលែក៖