ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សម្រាប់ សុពលភាព ២០២១-២០២៤

ចែករំលែក៖

ភ្នំពេញ៖ យោងលិខិតលេខ០០៧ ល.ស.គជវទ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត ។

– ចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
១. ឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ២០២១-២០២៤ សម្រាប់ ក្រុង-ខណ្ឌបេក្ខភាពចំនួន ៤១ ដោយប្រើប្រាស់នូវស្តង់ដាទីក្រុងស្អាតថ្មី ស្របតាមបទប្បញ្ញត្តិទូទៅនៃការប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៣ (២០២១-២០២៤)។
២. អនុញ្ញាតឱ្យក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត ត្រូវដឹកនាំដោយលោកលោកស្រី អភិបាលរាជធានី-ខេត្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោក លោកស្រីជ្រាបនិងចាត់ចែងអនុវត្ត៕

ដោយ៖ សិលា


ចែករំលែក៖