ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បាត់១យប់ពេលនេះបានស្លាប់ហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងអាងទឹកក្បាលឆាយ ម្តុំខាងក្រោយសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបាត់ខ្លួន កាលពីរសៀលថ្ងៃ២៨កុម្ភៈ២០២១ បច្ចុប្បន្នបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចនិងក្រុមគ្រួសារ សាច់ញាតិបានស្វែងរកឃើញសាកសពក្មេងប្រុសរងគ្រោះនៅវេលាថ្ងៃត្រង់ថ្ងៃ០១មីនា២០២១ ក្នុងទឹកកន្លែងកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ   ផល ចំរ៉ុង ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលក្បែររោងចក្រសាន់វ៉ា ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ឪពុកឈ្មោះ វង្ស សុភ័ណ្ឌ អាយុ៣៥ឆ្នាំ មុខរបរកម្មករ ម្ដាយឈ្មោះ ស៊ីម អៀច អាយុ២៧ឆ្នាំ មុខរបរ កម្មការីនី។

ចំពោះមូលហេតុតាមការអះអាងពីសាច់ញាតិប្រាប់សមត្ថកិច្ចថា  កើតឡើងពេលឪពុកម្ដាយ នាំកូនប្រុសនោះ ទៅរាវលៀសក្នុងទឹក រួចពួកគាត់ឡើងមកហូបបាយលើគោក ពេលហូបបាយហើយចុះទៅវិញស្រាប់តែបាត់កូនតែម្ដង៕

បច្ចុប្បន្នឪពុកម្តាយបានយកសពមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖