ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ជាមួយប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត៕

ដោយ៖ សិលា


ចែករំលែក៖