ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០និង៣០នាទីដល់ម៉ោង២៣:៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានសហការជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងជំងឺកូវីដ-១៩ (TYDA) បានចុះយកសំណាកអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ: ក្នុងបុរី ប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួនបីទីតាំងមានចំនួនសរុប ១៧នាក់៕
ដោយ៖ ចន្ទ លីហ្សា