ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក បាន ឆាងជី ម្ចាស់សណ្ឋាគារ សមុទ្រខៀវ (BLUE BAY) ស្ថិតនៅផ្លូវ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារ សមុទ្រខៀវ ( BLUE BAY) ស្ថិតនៅផ្លូវ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដាក់ជា មណ្ឌលចត្តាឡីស័ក។
យោងលិខិត- អនុក្រឹត្យលេខ ២៧ អនក្រ .បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីសឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក ឱ្យបានជ្រាប ថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារ សមុទ្រខៀវ (BLUE BAY) ស្ថិតនៅផ្លូវ ២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ -១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោក ផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារសមុទ្រខៀវ (BLUE BAY) ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមាន ភ្ញៀវ ថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្តនឹងរៀបចំទីតាំងនេះជា មណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែល បម្រើការនៅក្នុងសណ្ឋាគារសមុទ្រខៀវ (BLUE BAY )ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាករវាជីវកម្មគ្រប់ប្រភេទរបស់សណ្ឋាគារសមុទ្រ ខៀវ (BLUE ÉAY) ជាបណ្តោះអាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅ រហូត ដល់មានការជូនដំណឺងជាថ្មី។
ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ជាមួយសណ្ឋាគារ ត្រូវតែយកសំណាកតេស្ត និងធ្វើ ចត្តាឡីសឹកគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណី លោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្ត វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោក អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា