ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនឪពុកចិត្តតិរច្ឆានទៅការិយាល័យជំនាញបន្ទាប់ពីរំលោភកូនស្រីបង្កើតបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ បានបញ្ជូនខ្លួនឪពុកចិត្តតិរច្ឆានទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី បន្ទាប់ពីឪពុករូបនេះរំលោភសេពសន្ថវៈលើកូនស្រីបង្កើត របស់ខ្លួន។

មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាឪពុកចិត្តព្រៃផ្សៃឈ្មោះ ឡូត រដ្ឋា ហៅសៅ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិស្វាយ.ស ឃុំស្នាអន្សា ស្រុកក្រគរ មានប្រពន្ធនិងកូនចំនួន២នាក់ក្នុងគ្រួសារ ចំណែកកូនស្រីរងគ្រោះអាយុ ១០ឆ្នាំ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ស្រ្តីជាម្ដាយបានឃើញកូនស្រីមានសភាពស្លេកស្លាំង និងមានហូរឈាមទៀតក៏លួងលោមកូនស្រីសួរនាំអំពីមូលហេតុ ខណៈនោះកូនស្រីបានរៀបរាប់ប្រាប់ម្ដាយជាហូរហែ ទើបបែករឿងហេតុ និងរាយការណ៍មកសមត្ថកិច្ចតែម្ដង ៕

ដោយ៖បុឹម ពិន


ចែករំលែក៖