ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិឆ្នាំ​២០២១ កើនឡើងដល់២០៨ពាន់លានដុល្លារ

ចែករំលែក៖

ប្រាក់ចំណាយសម្រាប់ការពារជាតិ នៅក្នុងឆ្នាំ​២០២១ របស់ចិនបានកើនឡើងដល់ទៅ​២០៨,៤៧ ពាន់លានដុល្លារ គឺកើន៦,៨% បើប្រៀបធៀបនឹងឆ្នាំ​២០២០។
នៅថ្ងៃទី ៥ខែមេសា ចិនបានបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ​ ដើម្បីពង្រឹងកម្លាំងយោធា ឱ្យកាន់តែប្រសើរឡើង ។ នៅពេលនេះចិនឈរលំដាប់ទី៦លើពិភពលោក ពីការចំណាយច្រើនទៅលើវិស័យយោធា ។
ដោយសារតែ​រងផលប៉ះពាល់ដោយកូវីដ​-១៩ មូលនិធិការពារជាតិនៅក្នុងឆ្នាំ​២០២០ មានតែ​១៧៨ពាន់លានដុល្លារ ​ ប៉ុន្តែបើប្រៀបធៀប​​និងឆ្នាំ​២០១៩ គឺកើនឡើង​៦,៦%។ ពីមួយឆ្នាំទៅមួយឆ្នាំ ចិនបានបង្កើនការចំណាយទៅលើវិស័យយោធា ជួយឱ្យយោធាចិនកាន់តែរឹងមាំ។
តាមសារព័ត៌មានរ៉យទ័រ ទីក្រុងប៉េកាំង បានប្រកាសថា ការចំណាយប្រាក់ខាងលើគឺក្នុងគោលដៅការពារ​ឱ្យបានល្អបំផុត ។ ចំណែកអ្នកឯកទេសលោកខាងលិច បានបញ្ជាក់ថា តួលេខពិតនៃការចំណាយរបស់ចិនមានច្រើនជាងនេះ តែចិនមិនប្រកាសជាសាធារណៈ។
បើទោះបីចំណាយច្រើន ប៉ុន្តែបើប្រៀបធៀបជាមួយអាមេរិក​ប្រាក់ចំណាយរបស់ចិន ស្មើ​១/៤អាមេរិកប៉ុណ្ណោះ ។ ប្រាក់ចំណាយការពារជាតិ របស់អាមេរិក ក្នុងឆ្នាំ​២០២១ មានដល់ទៅ​៧៣៣ពាន់លានដុល្លារ ៕ដោយ៖ធីរីណា

រូបភាព៖ eng.chinamil.com.cn


ចែករំលែក៖