ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងប្រពន្ធស្ដីបន្ទោសរឿងលក់ដីមិនប្រាប់ក្រុមគ្រួសារគិតខ្លីចង.កក្រោមដើមព្រីងផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្មេងៗឃ្វាលក្របីប្រញាប់ប្រញាល់រាយការណ៍ទៅក្រុមគ្រួសារនិងសមត្ថកិច្ចឱ្យមកពិនិត្យមើលសពបន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនក្រោមដើមព្រីងនៅក្នុងភូមិចាស់ខាងក្រោយផ្ទះរបស់ខ្លួនប្រមាណ៣០០ម៉ែត្រកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០២១ នៅចំណុចភូមិត្រពាំងក្រួសឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ សុខ ហុន អាយុ ៦០ឆ្នាំ មុខរបរកសិករ រស់នៅ
ភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារយកក្រមាចងកក្រោមដើមព្រីងប្រាកដមែនដោយមិនមានស្លាកស្នាមដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាដោយសាររឿងលក់ដីមិនព្រមពិភាក្សាជាមួយបងប្អូនក្រុមគ្រួសារ ហើយប្រពន្ធរបស់គាត់គ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចស្រាប់តែគាត់គិតខ្លីបែបនេះទៅ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចមូលដ្ឋានបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖