ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលប្រើហិង្សាលើក្មេងស្រី ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ​ មុំ ម៉ារីណា អាយុ​៣០ឆ្នាំ ស្នាក់នៅផ្ទះជួល​ លេខ​១១៨​ ផ្លូវB​ បុរីពិភពថ្មីឈូកមាស​ ភូមិក្រាំងអង្រ្កង​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ដែលបានប្រេីអំពេីហិង្សាលេីក្មេងស្រីរស់នៅជាមួយ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដេីម្បីយកមកធ្វេីការសួរចម្លេីយបន្ថែម​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់​។ នេះបើតាមការបញ្ជាក់អោយដឹងពីផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។

ស្ត្រីខាងលើបានធ្វើបាបកូនឈ្នួល ជាច្រើនលើក យកសម្ភារៈគ្រប់បែបយ៉ាង មកវាយ បណ្តាលអោយក្មេងស្រីមានរបួស ស្លាកស្នាម ៕

ដោយ៖ សិលា


ចែករំលែក៖