ខេត្តត្បូងឃ្មុំ ៖ កុំយកគំរូដូចក្មេងស្ទាវទាំងពីរនាក់ក្នុងរូបនេះ ព្រោះងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ដោយសារតែកែបំពង់សុីមាំុងឱ្យឮសំឡេងខ្លាំង នគរបាលរដ្ឋបាលតំបែរបានឃាត់ក្មេង ស្ទាវពីរនាក់យកទៅអប់រំ ព្រោះពួកគេបំពានច្បាប់ចរាចរណ៍ដោយពួកគេបានកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងខុសលក្ខណ:ដេីម ។
ការឃាត់ខ្លួនក្មេងទាំងពីរនាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១៨:១៤នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ ផ្សារតំបែរថ្មី ខាងកើតរង្វង់មូលផ្សារចាស់ ផ្លូវក្រាលកៅស៊ូ ចម្ងាយប្រហែល៥០០ម៉ែត្រ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរប្រាប់ថា កំហុសក្មេងទាំងពីរនាក់នេះគឺប្រើស៊ីម៉ាំងឮសំឡេងខ្លាំង ដែលខុសពីលក្ខណៈបច្ចេកទេស និងថែមទាំងបម្រុងបង្ហោះម៉ូតូ នៅចំណុចដីឡូត៍ខាងលើនេះទៀត ដែលទង្វើពួកគេងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ពួកគេត្រូវបានយកមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការអប់រំ និងដូរដាក់បំពង់ស៊ីម៉ាំងដើមវិញ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរផ្តាំផ្ញេីថា សូមបងប្អូនទាំងអស់កុំយកគំរូដូចក្មេងស្ទាវទាំងពីរនាក់ខាងលើ ព្រោះវាបង្កផលប៉ះពាល់ដល់អ្នកដទៃ ។ សូមបងប្អូនជាងជួសជុលយានយន្ដគ្រប់ប្រភេទកុំបំពាក់សម្ភារបច្ចេកទេសដែលខុសពីលក្ខណៈដើមនៃយាននីមួយៗ ព្រោះបងប្អូនអាចប្រឈមចំពោះមុខច្បាប់ ៕
ដោយ៖វណ្ណៈ