ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អធិការខណ្ឌសែនសុខ៖ ថៅកែ​ស្រី​ម្នាក់ ដែល​វាយ​ធ្វើបាប​ក្មេង​ស្រី​ជា​ឈ្នួល​បម្រើ ជា​ច្រើន​លើក​ច្រើន​សានោះកម្លាំងរបស់លោកឃាត់ខ្លួនបានហើយៗកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០១២១នេះលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា៖ ថៅកែ​ស្រី​ម្នាក់ដែល​វាយ​ធ្វើបាប​ក្មេង​ស្រី​ជា​ឈ្នួល​បម្រើ ជា​ច្រើន​លើក​ច្រើន​សានោះត្រូវកម្លាំងរបស់លោកឃាត់ខ្លួនបានហើយៗពេលនេះកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកា រក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះ។

លោកអធិការបានឱ្យដឹងទៀតថា កម្លាំងរបស់លោកឃាត់ខ្លួនស្ត្រីដៃដល់ខាងលើ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២១ ។ 

ស្ត្រីសង្ស័យមានឈ្មោះ មុំ ម៉ា​រី​ណា អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល លេខ​១១៨ ផ្លូវ​B បុរី​ពិភព​ថ្មី​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​រស់នៅ​ជាមួយ ដើម្បី​នាំ​ខ្លួន​យក​មក​ធ្វើការ​សួរ​ចម្លើយ​បន្ថែម និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ដែរ​ថា ថៅកែ​ស្រី​ឈ្មោះ មុំ ម៉ា​រី​ណា ជា​ម្ចាស់​ហាង​បោះ​ដុំ​ផលិតផល​មក​ពី​ប្រទេស​កូរ៉េ ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Heng Mariza ត្រូវ​បាន​សាច់ញាតិ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំងធ្នង់​នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌ​សែន​សុខ ប្តឹង​ចោទប្រកាន់​ករណី​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ លើ​ក្មេង​ស្រី​ម្នាក់ អាយុ​១៦​ឆ្នាំ ជា​អ្នក​រស់នៅ​ជាមួយ​បម្រើ​ការងារ​ក្នុងផ្ទះ។

បើ​តាម​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ថា ថៅកែ​ស្រី​រូប​នេះ ក៏​បាន​ទទួលស្គាល់​ថា ពិតជា​បាន​ប្រើ​អំពើ​ហិង្សា​លើ​ឈ្នួល​បម្រើប្រាកដ​មែន ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖