ខេត្តបាត់ដំបង៖ រសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរចុះសួរសុខទុក្ខ សំណេះសំណាលកងកម្លាំងប្រដាប់អាវុធបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងត្រួតពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាទិសយោធភូមិភាគទី៥។
វត្តមានក្នុងឱកាសនេះមានប្រតិភូអមដំណើរក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស។
សេនានុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
តំណាងក្រសួងបរិស្ថាន ។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
មេបញ្ជាការ មេបញ្ជាការរង នាយទាហានចំណុះយោធភូមិភាគទី៥ និងតំណាងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥។
ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍ស្វាគមន៍និងរបាយការណ៍សង្ខេបសកម្មភាពការងារយោធភូមិភាគទី៥កន្លងមកជូនគណៈអធិបតី។
មានប្រសាសន៍សម្តេចពិជ័យសេនា បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាបអាវុធទិសយោធភូមិភាគទី៥ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមបទបញ្ជានិងសម្រេចបានភារកិច្ចជាច្រើនជូនជាតិមាតុភូមិនិងបានស្តែងចេញនូវសមិទ្ធផលថ្មីៗជាច្រើនដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
សម្តេចបានលើកពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាគឺជាតឹកតាងដ៏សំខាន់នៃប្រវត្តិសាស្ត្រនយោបាយឈ្នះ ឈ្នះនៅកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ឯក បាននាំមកសុខសន្តិភាពិងការឯកភាពជាតិពេញលេញ។
ក្នុងដំណាក់កាលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី៣ ស្របពេលកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥បានចាក់វ៉ាក់សាំងដល់កងកម្លាំងបានជាង១ម៉ឺននាក់និងកំពុងបំពេញបេសកកម្មទប់ស្កាត់តាមព្រំដែនផងដែរ។
សម្តេចពិជ័យសេនាក៏បានជូនរដល់កងកម្លាំងប្រដាប់អាវុធទទិសយោធភូមិភាគទី៥ជួបប្រទះតែសេចក្តីសុខចម្រើនបំពេញភារកិច្ចបានសម្រេចជោគជ័យ។
ក្នុងឱកាសនេះសម្តេចពិជ័យសេនាក៏បាននាំមកនូវអំណោយគ្រឿងឧបភោគ បរិភោគ ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ផងដែរ៕
ដោយ៖ សូរិយា