ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់អោយដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។

ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ២១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈរួមមាន :
– កុមារាជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ។
– ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
– បុរសជនជាតិម៉ាឡេស៊ី អាយុ ៦៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

– ស្រ្តីជនជាតិចិន អាយុ៣៨ឆ្នាំមានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិចិន អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិវៀតណាម អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិវៀតណាម អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិវៀតណាម អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។
– ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
– បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ១០នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។
-ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
-បុរសជនជាតិចិន អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៤៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៦១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ។
– បុរសជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះ ស៏ហនុ។
– ស្ត្រីជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
– បុរសជនជាតិចិន អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ។
សម្គាល់ ៖ បច្ចុប្បន្នអ្នកជំងឺ ១០នាក់ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ករណីជាសះស្បើយ ៖ សរុបចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)
– ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
– ស្ត្រីជនជាតិចិនឈ្មោះ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១៕

ដោយ៖ សិលា


ចែករំលែក៖