ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង,៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២០ ដោយសារការផ្សាយនិងការឧបត្ថម្ភពីដៃគូនានា

អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា ការចាក់វ៉ាក់សាំងយ៉ាងលឿននៅចក្រភពអង់គ្លេស និងលើសពីនេះផ្តល់ឱ្យយើងនូវទំនុកចិត្តថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពធម្មតារួមទាំងការវិលត្រឡប់របស់អ្នកគាំទ្រទៅនឹងស្ថានភាពធូរស្រាលឡើងវិញពីវិស័យកីឡាបាល់ទាត់”

ប្រាក់ចំណូលនៃការផ្សាយដែលជាផ្នែកធំបំផុតរបស់ក្លិបបាល់ទាត់អង់គ្លេស Premier League មួយនេះបានកើនឡើង៦៨%ស្មើនឹង១០៨,លានផោន។ ការហក់ឡើងខ្ពស់នេះត្រូវបានជំរុញឲ្យក្លិបបិសាចក្រហមអាចចូលរួមក្នុងការប្រកួតពានរង្វាន់ធំៗនៅអឺរ៉ុបនិងមានហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់ក្នុងការទិញកីឡាករផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា ប្រាក់ចំណូលសម្រាប់រយៈពេល៣ខែគិតត្រឹមថ្ងៃទី៣១ ខែធ្នូមានចំនួន១៧២,លានផោន (២៣៩,៩៧លានដុល្លារ) ហើយប្រាក់ចំណេញមានចំនួន៦៣,លានផោន។

សូមបញ្ជាក់ថា ក្លិបបិសាចក្រហម Manchester United គឺជាក្លិបដែលឈ្នះជើងឯកលីគកំពូលអង់គ្លេសច្រើនជាងគេរហូតដល់២០ដង បច្ចុប្បន្នកំពុងឈរនៅលេខក្នុងតារាង Premier League ន្តែចាញ់រហូតដល់១៤ពិន្ទុឯណោះពីក្រុមលេខ១ Manchester City

ដោយ៖ ភារៈ


ចែករំលែក៖