ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ចុះចែកអំណោយ អង្ករនិងសាច់មាន់ ជូនប្រជាពលរដ្ឋ៤៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅសហគមន៍ជង្រុក និងត្រពាំងអញ្ចាញសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយ មន្រ្តីខណ្ឌពោធិ៍សែនជ័យ បានចុះចែកជូនអង្ករនិងសាច់មាន់ ជូនប្រជាពលរដ្ឋ៤៥គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅសហគមន៍ភូមិ ជង្រុក និងត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលជាប់ពាក់ព័ន្ធ និងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ខណៈ ជម្ងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មីនេះ ។
ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី០៦មីនា២០២១ នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ឲ្យដឹងថា៖ ក្នុងចំនួនប្រជាពលរដ្ឋទាំង ៤៥គ្រួសារនេះ ប្រជាពលរដ្នរស់នៅក្នុងភូមិជង្រុកចំនួន៣០គ្រួសារ និងប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញចំនួន១៥គ្រួសារ។ពួកគាត់ជាប្រជាពលរដ្ឋ ពាក់ព័ន្ធនិងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
លោកបន្តថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនាឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ មានមណ្ឌលចត្តាឡីស័កចំនួន៨ទីតាំងក្នុងនោះរួមមាន៖ ១- សណ្ឋាគារកាលីហ្វូញ៉ា១៤៦នាក់ស្រី៧៦នាក់។

២- សណ្ឋាគារសុីធីខមហ្វត ២១៦នាក់ស្រី៣៨នាក់ ។
៣- ខុនដូ សូហូ១៣២នាក់ស្រី៣២នាក់ ។
៤- សណ្ឋាគារម៉ាក្រូ១១០នាក់ស្រី២៣នាក់។
៥- សាលាបឋមសិក្សាពោធិ៍ចិនតុង៧៣ ស្រី១៦នាក់។
៦- ភោជនីយដ្ឋានជីនជន ៤៥នាក់ស្រី២៧នាក់ ។
៧- ភូមិត្រពាំងអញ្ចាញ៦សង្កាត់ត្រពាំងក្រសាំង៥៧នាក់ស្រី២៩នាក់ ។
៨- ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង៦៨នាក់ស្រី៣៧នាក់ ។
អ្នកធ្វើចត្តាឡីស័កសរុប៨៥៧នាក់ស្រី២៧៥នាក់ (មិនមានអ្នកឆ្លងកូវីដ-១៩)។ មានកំម្លាំងប៉ូលិសការពារសណ្ដាប់ធ្នាប់៧៤នាក់ ជាប់ជាប្រចាំ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយទាំងនេះជាអំណោយរបស់សម្តេតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ។ សម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំង ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា បងប្អូននៅភ្នំពេញ ឬនៅតាមបណ្តាលខេត្ដនានានោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនមានការ លំបាកនៅពេលធ្វើចត្តាឡីស័ក ទើបសម្តេចប្រគល់នូវអំណោយ ដើម្បីឲ្យបងប្អូន យកទៅដោះស្រាយជីវភាពបានមួយរយៈខ្លី ។
លោកឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក និងសូមឲ្យបងប្អូនទាំងអស់រួចផុតពីការឆ្លងជំងឺកូវីដ–១៩ទាំងអស់គ្នា ៕

ដោយ៖ សំរិត


ចែករំលែក៖