ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានមានប្រសាសន៍ថា,ថ្ងៃនេះជាថ្ងៃទី៣ ដែលសម្ដេចបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសម្តេចចាត់ទុកការចាក់វ៉ាក់សាំងនេះ មិនមានបញ្ហាអ្វីឡើយ។
សម្តេចថ្លែងបន្តថា, ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។
សម្តេចថ្លែងថា សូមអរគុណចំពោះជនរួមជាតិដែលយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ៕
ដោយ៖សុខ ខេមរា