ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្តាលសម្រេច បិទជាបណ្តោះអាសន្នការធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំ និងកាស៊ីណូ ខណៈមានជនបរទេស ៥នាក់តេស្តឃើញមានកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល ជម្រាបមក លោកអភិបាល នៃគណៈអភិបាលស្រុកកោះធំ។

កម្មវត្ថុ ៖ ស្តីពីការបិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងបិទការធ្វើដំណើរចេញចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សូមជម្រាបជូន លោកអភិបាលស្រុក ជ្រាបថា ដោយយោង លើលទ្ធផលតេស្តរហូតមកដល់ពេលនេះ មានជនបរទេស ចំនួន ៥នាក់ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតំបន់ទីប្រជុំជនជ្រៃធំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ។ ដូច្នេះ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. បិទជាបណ្តោះអាសន្នចំពោះកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រ្គេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ។
២.បិទជាបណ្តោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
៣.ត្រូវសហការអនុវត្តជាបន្ទាន់ក្នុងការប្រមូលជនបរទេស និងមុខសញ្ញាពាក់ព័ន្ធ ធ្វើតេស្តសំណាក ឱ្យបានត្រឹមត្រូវ និងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ។

៤. ត្រូវយកចិត្តទុកដាក់ខ្ពស់ ណែនាំបន្ថែមលើការងារបង្ការការពារការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។

អាស្រ័យហេតុនេះ សូម លោក អភិបាលស្រុក ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖សិលា


ចែករំលែក៖