ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកណ្តាល លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់-ទទួលអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក តាមបណ្តាស្រុក-ក្រុង ទូទាំងខេត្តកណ្តាល។
សូមបញ្ជាក់ថា អំណោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជូនដល់រដ្ឋបាលខេត្តកណ្តាល រួមមាន មីចំនួន២,០០០ កេស និងទឹកសុទ្ធ ចំនួន ២,០០០ កេស៕
ដោយ៖សិលា