ខេត្តព្រះសីហនុ៖ ខណៈដែលករណីកូវីដ-១៩ កំពុងរាលត្បាតនៅកម្ពុជានោះ ភ្លាមៗអាជ្ញាធរ និងមន្ត្រីជំនាញបានសហការគ្នា ដេីម្បីការពារទប់ស្កាត់ជំងឺឆ្លងមួយនេះ បានធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានងាយឆ្ងល់ហេីយនិយាយតៗគ្នាថា៖ «រឿងបិទផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បើជិះរថយន្តម្នាក់ឯង ឬជិះម៉ូតូអាចឆ្លងកាត់បានទេ?
ជុំវិញបញ្ហានេះដែរ មន្ត្រីជំនាញ ក៏បានពន្យល់ដែរថា៖ «សំខាន់គឺបិទមនុស្សចេញ-ចូលខេត្តព្រះសីហនុ ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩មិនថា ជិះម៉ូតូ ជិះរថយន្ត ជិះយានយន្តផ្សេងៗនោះទេ នៅបន្តអនុវត្ដដដែល។
មន្រ្តីដដែលបន្តថា ដោយឡែកចំពោះករណីលើកលែងវិញ មានតែរថយន្តសង្គ្រោះ ដែលដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ និងយានយន្តដឹកទំនិញ។ ប៉ុន្តែត្រូវកំណត់ឲ្យមានមនុស្សលើរថយន្តដឹកទំនិញមួយគ្រឿងតែ០២នាក់ប៉ុណ្ណោះ ដោយឆ្លងកាត់ការពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចទើបអនុញ្ញាត ។
គួរបញ្ជាក់ថា ចំពោះវិធានការនេះដែរ នឹងធ្វើបន្ត២៤ម៉ោងលើ២៤ម៉ោង រហូតដល់បញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕ដោយ៖សហការី