ខេត្តពោធិ៍សាត់៖ កំពូលមានល្បិចបោកប្រាស់បុគ្គលឈ្មោះ មុំ អស្សនី ចេញពីគុកភ្លាម ទៅប្រព្រឹត្តបទល្មើសបន្ថែមភ្លែត គឺប្រមូលលុយជិត២មុឺនដុល្លារ! ដើម្បីចូលក្របខ័ណ្ឌ នគរបាល ទីបំផុតសមត្ថកិច្ចចាប់ឃាត់ដាក់ខ្នោះ ដែលជាមុខរបរដ៏អាជីពរបស់គាត់ហើយ រឿងដេកគុកនោះ។
សូមបញ្ជាក់ថា, ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាលោក ឧត្ដមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរងទទួលផែនការងារសន្តិសុខ ដឹកនាំកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ចុះអនុវត្តបណ្ដឹងប្រជាពលរដ្ឋចំនួន៥ ដោយបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យជាមុខសញ្ញា១នាក់ ជាប់ពាក់ព័ន្ធករណីឆរបោកដើរប្រមូលលុយពីប្រជាពលរដ្ឋ ដើម្បីចូលក្របខ័ណ្ឌមន្រ្តីរាជការ ក្លែងឯកសារសាធារណៈ ក្លែងហត្ថលេខា និងត្រាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយតាំងខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹង នាព្រឹកថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់ខ្លួនឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ ផ្លូវលេខ២០១១ ស្ថិតនៅភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជនសង្ស័យ(មុំ អស្សនី)បញ្ជូនបន្តទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ដើម្បីចាត់ការបន្ត ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបន្តទៀតថា ជនសង្ស័យជាមុខសញ្ញា(មុំ អស្សនី)បានធ្វើសកម្មភាពជ្រើសរើស ឲ្យចូលក្របខ័ណ្ឌជាមន្រ្តីនគរបាលជាតិ១នាក់តំរ៉ូវយកលុយចំនួន១២.០០០ដុល្លារអាមេរិក(មួយមុឺនពីរពាន់ដុល្លារគត់)ហើយនេះជាការអនុវត្តបណ្ដឹងរបស់ប្រជាពលរដ្ឋ ។
ទី-១ ឈ្មោះ រិន សុវណ្ណ ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ អស់ប្រាក់ចំនួន៤.០០០ដុល្លារអាមេរិក ទី-២ ឈ្មោះ វ៉ុន សាវីន ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ អស់ប្រាក់ចំនួន៤.០០០ដុល្លារអាមេរិក ទី-៣ ឈ្មោះ មុឹង ធី ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ អស់ប្រាក់ចំនួន១.០០០ដុល្លារអាមេរិក ទី-៤ ឈ្មោះ ឈៀង ឈៀងម៉េង ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ អស់ប្រាក់ចំនួន៤.២០០ដុល្លារអាមេរិក
និងទី-៥ ឈ្មោះ ឡុង ហាបាណា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ឧត្ដមសេនីយ៍ត្រី បញ្ជាក់បន្ថែមបន្តទៀតថា ករណីឃាត់ចាប់ខ្លួនជនសង្ស័យជាមុខសញ្ញា(មុំ អស្សនី)ជាប់ពាក់ព័ន្ធករណីឆបោក(ប្រមូលប្រាក់)ចូលក្របខ័ណ្ឌមន្រ្តីរាជការ ក្លែងឯកសារសាធារណៈ ក្លែងហត្ថលេខា និងត្រាថ្នាក់ដឹកនាំខាងលើ គឺអនុវត្តឡើងនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅក្នុងហាង១កន្លែងជាប់មាត់ស្ទឹងបំណក់ ស្ថិតនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមរំឮកថា, បុគ្គលឈ្មោះ មុំ អស្សនី ទើបចេញពីគុកនៅរាជធានីភ្នំពេញ ហើយបន្តទៅប្រព្រឹត្តបទល្មើសនៅខេត្តពោធិ៍សាត់ ចុងក្រោយគុកទៀត។
បើនិយាយពីសាវតាជាប់គុក មានដូចតទៅ ៖ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ២១ “គ១ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយទាហាន ទីកន្លែងកំណើតនៅឃុំកោះតាគាវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទីលំនៅមុនឃុំខ្លួននៅផ្ទះលេខ២៧ ផ្លូវ លេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ មាស សាលីនដា មានកូន០១ នាក់ ឪពុកឈ្មោះ មុំ ម៉ូរ៉ា ស្លាប់ ” ម្តាយឈ្មោះ អ៊ឹម សុភី “រស់” (ត្រូវបានឃុំខ្លួនតាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ១០៦៧៣ – ដ.ឃ.ដ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩) កំណត់រយៈពេល ០១ (មួយ)ឆ្នាំ ពីបទៈ ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៦៨០ “គ១: ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ ៤៤ឆ្នាំ មានសាវតាជាតិដូចខាងលើ (ឃុំខ្លួន តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១២១៥៨- ៥” ដ.យ.៥ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩) កំណត់រយៈពេល ០៨ (ប្រាំបីខែ ពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
-តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ២៧៩៧ -១” ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ឈ្មោះ មុំ អស្សទី ភេទប្រុស អាយុ ៤៤ឆ្នាំ មានសាវតាជាតិដូចខាងលើ (ឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១២១៥៩ – ៧.យ.៥ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩) កំណត់រយៈពេល ០៨(ប្រាំបីខែ ពីបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ តែឲ្យរួចផុតពីការចោទប្រកាន់ពីបទៈ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ។
-តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៣២៦ “គ១ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ ៤៤ឆ្នាំ មានសាវតាជាតិដូចខាងលើ កំណត់រយៈពេល ០៨ (ប្រាំបីខែ ពីបទៈ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែល មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
-ក្រោយពីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស តាមអំណាចសាលក្រមព្រហ្មទណ្ឌទាំង ០៤ខាងលើ ខណៈពេលដែលឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ ៤៤ឆ្នាំ កំពុងអនុវត្តទោសនៅក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ឈ្មោះ មុំ អស្សទី បានដាក់ពាក្យស្នើសុំមកសាលាដំបូងរាជធានីភ្នំពេញ ឲ្យសម្រេចស្រូបទោសដែលមាននៅក្នុង សាលក្រមព្រហ្មទណ្ឌលេខ ៦៨០ -១ ” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០, សាលក្រមលេខ ១៣២៦ -១- ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ព្រមទាំងសាលក្រមលេខ ២៧៩៧ គ១ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ របស់សាលា ដំបូងរាជធានីភ្នំពេញ (មិនទាន់ស្ថាពរ) បញ្ចូលទៅក្នុង សាលក្រមព្រហ្មទណ្ឌលេខ ២១ “គ១- ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។
-ផ្អែកតាមមាត្រា ៥០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងមាត្រា ១៣៨ នៃក្រមព្រហ្មទណ្ឌ តាមគោលការណ៍គ្រប់ ទោសទាំងអស់ត្រូវបានអនុវត្តបញ្ចូលគ្នា ក្រោយពីពិភាក្សា ដេញដោលចប់សព្វគ្រប់ ឃើញថាករណីខាងលើ មានការចោទប្រកាន់ដាច់ ពីគ្នា គប្បីបញ្ចូលទៅក្នុងទោសអតិបរមា នៃសាលក្រមមានស្រាប់ ហេតុនេះ តាមអំណាច សាលក្រមព្រហ្មទណ្ឌ ស្របទោសលេខ ៤២៦៨ “ណ” ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឲ្យអនុវត្តទោសពន្ធនាគារស្រូបបញ្ចូលគ្នាទាំងមូល ដែលប្រកាសលើឈ្មោះ មុំ អស្សនី ស្របញ្ចូលទោស ដែលមានកំណត់នៅក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៦៨០ ” គ១- ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០, សាលក្រមលេខ ១៣២៦គ១- ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ព្រមទាំងសាលក្រមលេខ ២៧៩៧ គ១- ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ (មិនទាន់ស្ថាពរ) ទៅក្នុងទោសដែលបានប្រកាសដាក់ពន្ធនាគារកំណត់ យ:ពេល១ឆ្នាំ ក្នុងសាលក្រមព្រហ្មទណ្ឌលេខ ២១ គ១ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ របស់សាលាដំបូង រាជធានី ភ្នំពេញ (មានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១០៦៧៣- រាជធានីភ្នំពេញ) ទោសដែលត្រូវអនុវត្ត គឺ ០១ (មួយ) ឆ្នាំ ។ 1″ ដ.ឃ.ដ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ របស់សាលាដំបូង។
ទីបំផុត ! ចេញពីគុក ចូលគុកវិញ ! ចាំមើលលើកនេះចេញពីខេត្តពោធិ៍សាត់ អាចទៅជាប់គុកនៅខេត្តណាទៀត បើសារជាតិ ជំនាញខាងតែបោកប្រព្រឹត្តបទល្មើសមិនរាងចាលទាល់តែសោះ ៕
ដោយ៖ បុឹម ពិន