ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាល ក្រុងចុះអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដល់បងប្អូនលក់ដូរនៅផ្សារតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក​ ណុប​ ចំរើន​ អភិបាល​ នៃគណ:អភិបាលក្រុងស្វាយរៀង​ បានចូលរួមចុះអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាថ្ងៃថ្ងៃអាទិត្យ ១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ដល់អាជីវកលក់ដូរនៅផ្សាវាលយន្តនិងតាមបណ្ដាសង្កាត់ទាំង៧ នៃក្រុងស្វាយរៀងផងដែរ។

ក្នុងឱកាសនោះក៏មានការចូលរួមសហការជាមួយប្អូនៗគណៈកម្មាធិការ និងយុវជន ស.ស.យ.ក. ក្រុងស្វាយរៀង ជាច្រើននាក់ផងដែរ។

លោក​ ណុប​ ចំរើន​ អភិបាល​ នៃគណ:អភិបាលក្រុងស្វាយរៀង​ បានអោយដឹងថា លោកបានចូលរួមជាមួយប្អូនៗគណៈកម្មាធិការ និងយុវជន ស.ស.យ.ក. ក្រុងស្វាយរៀង ក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហេីយក៏បានចែកខិត្តប័ណ្ណ (៣ការពារ ៣កុំ) និងចែកម៉ាស់ទៅដល់បងប្អូនប្រជាពលរដ្ឋលក់ដូរនៅក្នុងផ្សារវាលយន្ត និងក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀងផងដែរ។

លោកក៏បានបន្ថែមថាឥឡូវនេះប្រទេសកម្ពុជាយើងមានអ្នកស្លាប់ជាលើកដំបូងម្នាក់ហើយកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ដូច្នេះ សូមបងប្អូនបង្កើនការការពារ និងប្រុងប្រយ័ត្នឱ្យបានតឹងរ៉ឹង និងជាប់លាប់បំផុតដោយត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង តាមអនុសាសន៍របស់សម្តេច មាន៖  

៣ ការពារ

១.ពាក់ម៉ាស់ ២. លាងដៃ​ ៣.គម្លាតសង្គម គម្លាតបុគ្គល(ចាប់ពី១,៥ម៉ែត្រឡើងទៅ)

៣ កុំ

១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក

២.កុំទៅកន្លែងមានមនុស្សច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ​ កុំគៀកស្មា កុំឱបគ្នាជាដើម ។

ទន្ទឹមនេះលោកក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ដូរក៏ដូចជាបងប្អូនប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ និងរក្សាគម្លាត១,៥ម៉ែត្រពីគ្នាជាដើម៕

ដោយ៖យឹម សុថាន


ចែករំលែក៖