ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមន្ត្រីយោធាម្នាក់ត្រូវជនសង្ស័យលួចគាស់យកសម្ភារអស់មួយចំនួនតែសំណាងល្អត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូតសម្ភារបានមកវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីយោធាម្នាក់ ចេញពីផ្ទះនាំប្រពន្ធកូនទៅលេងផ្ទះម្ដាយឪពុកក្មេកដោយផ្ទះចាក់សោរចោល ត្រូវបានជនសង្ស័យចូលធ្វើសកម្មភាពគាស់ប្រមូលយកសម្ភារៈមួយចំនួន តែសំណាងល្អ សមត្ថកិច្ចមកទាន់ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ ។ករណីនេះ បានកើតឡើងនៅម៉ោង២៣និង៥០នាទី ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២១ ចំណុច:ផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ​ ពេជ្រ មុនី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល​មុខរបរយោធា។ចំណែកជនសង្ស័យឈ្មោះ តុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ
ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល. មុខរបរ​មិនពិតប្រាកដ(ឃាត់ខ្លួន)។ដោយឡែកវត្ថុតាងចាប់យក:អាវុធខ្លី១ដេីមម៉ាកLOCK.17ពណ៌ខ្មៅផលិតនៅប្រទេសអូទ្រីសលេខ19.00520 ,បង់១ ,ស្រោមពណ៌ខ្មៅ១ និងគ្រាប់ចំនួន១៣គ្រាប់, កុំព្យូទ័រលេបថប១គ្រឿងម៉ាកASUSពណ៌ទឹកមាស,​កន្ត្រៃដងជ័រពណ៌ក្រហមចំនួន១, ពិលពណ៌ខ្មៅចំនួន១,ម៉ាឡេតពណ៌ទឹកប្រាក់ចំនួន១
, កាបូបស្ពាយពណ៌ខ្មៅចំនួន១,​កាបូបដៃពណ៌ខ្មៅចំនួន១, ប័ណ្ណសម្គាល់យានយន្តស្លាកលេខភ្នំពេញ1CB3314ចំនួន១សន្លឹក។
ប្រភព​ដដែលបន្តថា នៅមុនកេីតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារបានចាកចេញពីផ្ទះទៅលេងផ្ទះម្តាយក្មេកនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀនតាំងពីម៉ោង១០ព្រឹក.ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ។ លុះដល់វេលាកេីតហេតុខាងលេីមានប្រជាពលរដ្ឋនៅជិតខាងបានបានរាយការណ៍ថាបានឮសូរដូចមានជនសង្ស័យលួចគាស់ផ្ទះដែលម្ចាស់មិននៅ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកេីតហេតុ ស្រាប់តែឃេីញជនសង្ស័យកំពុងស្ពាយកាបូបពណ៌ខ្មៅដេីរចេញពីផ្ទះជនរងគ្រោះទេីបធ្វេីការឃាត់ខ្លួនឆែកឆេររកឃេីញវត្ថុតាងដូចខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖