ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រចាំការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់នាំយកគ្រឿងញៀនឱ្យមិត្តភក្តិដែលកំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិ ចិន ម្នាក់ ដែលយក សម្ភារប្រើប្រាស់ ឲ្យ មិត្តភក្ដិ នៅមណ្ឌលធ្វើចត្តាឡីស័ក ហើយសមត្ថកិច្ចប្រចាំការគោលដៅ ឆែកឃើញថ្នាំញៀនជាច្រើនកញ្ចប់ កាលពីម៉ោង ២២និង៣០ នាទីយប់ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នៅកាស៊ីណូមួយកន្លែង ក្នុងក្រុងព្រះសីហនុ ។
សមត្ថកិច្ច បញ្ជាក់ថា ស្ដ្រីជនជាតិចិនដែលឃាត់ខ្លួន ឈ្មោះ WANG SHISHI អាយុ ២៥ ឆ្នាំ ជនជាតិចិន ជិះ រថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-9017 ។ បន្ទាប់ពី ឃាត់ខ្លួន ជនសង្ស័យ ត្រូវបាន នាំយកទៅស្នងការដ្ឋាននគរបាល ខេត្ត ព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ឆ្លាមសមុទ្រ


ចែករំលែក៖