ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រតិកម្មចំពោះការចេញផ្សាយរបស់វិទ្យុ VOA ដែលបានចុះផ្សាយប្រាសចាកការពិតកន្លងមកពាក់ព័ន្ធវ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី វណ្ណឌីន បានប្រតិកម្មចំពោះការចេញផ្សាយរបស់វិទ្យុ VOA ដែលបានចុះផ្សាយប្រាសចាកការពិតកន្លងមកពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ហើយលោកជំទាវ ក៏បានសំណូមពរឲ្យវិទ្យុ VOA ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈផង ពីព្រោះព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩នេះ ក្រសួងសុខាភិបាលបានពន្យល់និងផ្សព្វផ្សាយជូនសាធារណជនជាច្រើនលើកច្រើនសារហើយ។ ប្រសាសន៍លោកស្រី វណ្ណឌីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២១នេះ ក្នុងវត្តមានលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៍ នៅទីស្តីការក្រសួង

សូមបញ្ជាក់ថា៖  ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន២០នាក់(១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងមានករណីព្យាបាលជាសះស្បើយ៨៣នាក់ នៅថ្ងៃទី១៤ ខែមីនា។

សូមជម្រាបថា, គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនដល់១៣២៥នាក់ ក្នុងនោះជាសះស្បើយ៧៣០នាក់ និងមានករណីស្លាប់១នាក់៕

ដោយ៖សិលា


ចែករំលែក៖