ព័ត៌មានទាន់ហេតុការណ៍៖

គណ:បញ្ជាការឯកភាពស្រុកបាទី ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ ដែលបុគ្គលកំដរកូនកម្លោះមានឈ្មោះ សោភ័ណ កក្កដា មានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តតាកែវ៖ បើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាលស្រុក នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ផងដែរ មង្គលការខាងលើ ត្រូវបានអ្នកកំដរកូនកម្លោះមានឈ្មោះ សោភ័ណ កក្កដា ទទួលលទ្ធផលវិជ្ជមាននូវជំងឺកូវីដ-១៩ តាមការបញ្ជាក់ពីគណនី ហ្វេសប៊ុក កក្កដា សោភ័ណ ម្ចាស់សាម៉ីខ្លួនផ្ទាល់៕

ដោយ៖សិលា


ចែករំលែក៖