ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជន​​វគ្គផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធីពាន​រង្វាន់​ពលរដ្ឋ​គំរូ Smartរៃអង្គាសប្រាក់ជួយដល់​អ្នករត់ស៊ីក្លូ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២១ការ​រៃអង្គា​ស​ប្រាក់ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ក្នុង​រាជធានីភ្នំពេញ គឺ​ជា​អំពើ​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​លោក តាំង ហួងហាវ ​ ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។

ឥឡូវនេះ លោក ហួងហាវ ​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោមបុគ្គល​ដែល​​​ត្រូវ​បានជ្រើសតាំង ១០​នាក់​សម្រាប់​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃកម្មវិធីពាន​រង្វាន់​ពលរដ្ឋគំរូ Smart ហើយ​បើលោក​ត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី លោក​នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។ ​​​​

ជានិស្សិត​ឆ្នាំ​ទី៣ ផ្នែកធុរកិច្ច​នៅ​សកលវិទ្យាល័យ​មួយ​នៅសហរដ្ឋ​អាមេរិក លោក ហួងហាវ កាល​ពីចុង​ឆ្នាំ២០២០ បានផ្តួច​ផ្តើម​គំនិតមួយ​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ដល់អ្នក​រត់​​ស៊ីក្លូ​ បន្ទាប់​ពីលោក​បាន​ជួប​ជា​មួយ​អ្នករត់​ស៊ីក្លូម្នាក់​ឈ្មោះ សិន សុខុម ហៅ តាសាន នៅ​ខែ​វិច្ឆិកា ឆ្នាំ២០២០ ដែល​គាត់​​តែង​តែ​សម្រាក និង​បរិភោគអាហារ​នៅតាម​មុខផ្ទះគេ និង​តាម​ចញ្ចើម​ផ្លូវ​ដូចអ្នក​រត់ស៊ីក្លូ​ផ្សេង​ទៀត​ដែរ​។

លោកថ្លែងថា៖ នៅពេល​ខ្ញុំបានជួប តាសាន នៅផ្សារកណ្តាល យើងបានជិះជុំវិញផ្សារ។ គាត់​បាន​ចង្អុល​​បង្ហាញ​ខ្ញុំ​នូវ​កន្លែង​ដែល​គាត់គេងនៅ​ខាងមុខ​ហាង​របស់​គេ កន្លែង​គាត់ញ៉ាំ​នៅ​ចិញ្ចើម​ផ្លូវ​ជាប់​​​របង​សាលា។ គាត់បានចង្អុល​ទៅកន្លែង​ផ្សេងៗ​ទៀត​​​ប្រាប់ខ្ញុំ

លោកបន្ថែមថា៖ រឿង​រ៉ាវ​របស់គាត់បាន​ជំរុញ​​​ចិត្ត​​ខ្ញុំជា​ខ្លាំង។ គាត់​ជួប​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យអាណិត ខណៈ​ដែល​​​ខ្ញុំ​មិនជួប​រឿង​រ៉ាវ​បែប​នេះទេ។ ខ្ញុំ​មាន​បណ្តាញទំនាក់ទំនង​សង្គម តែ​គាត់អត់មាន។ ដូច្នេះ​ខ្ញុំ​ព្យាយាមប្រើប្រាស់​បណ្តាញទំនាក់ទំនង​សង្គម​ដើម្បីជា​ប្រយោជន៍

ទុក្ខ​លំបាក​របស់អ្នក​រត់ស៊ីក្លូ​នេះ​ហើយ​បានបណ្ដាលឲ្យលោក ហួងហាវ ​បង្កើត​គំនិត​ផ្តួចផ្តើម​មួយ​​ឈ្មោះថា ណូអែល​សម្រាប់​ស៊ីក្លូ(Christmas for Cyclo) ដែល​​​ចាប់​ផ្តើម​ឡើង​នៅថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដល់ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​បុណ្យ​ណូអែល។

ក្នុង​រយៈពេលជាង​ ២​សប្តាហ៍​​​នៃ​យុទ្ធនាការ​នេះ លោក  ហួង ហាវ រៃអង្គាស​​ប្រាក់​បានចំនួន ៥.២០០​ដុល្លារពី​មិត្តភក្តិ និង​សប្បុរសជន​​ផ្សេងៗ​ដែល​ស្គាល់​លោក​តាម​​រយៈ​បណ្តាញ​ទំនាក់ទំនងសង្កម និង​ពី​ការរៀបចំ​ដំណើរ​កម្សាន្ត​តាម​ស៊ីក្លូ​ចំនួន​ ២​លើក​ដែល​លោកបានរៀបចំ ដើម្បី​ធ្វើជា​អំណោយ​ដល់​អ្នក​រត់​ស៊ីក្លូចំនួន ២១០នាក់ និងសម្រាប់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។ ​

អ្នក​រត់ស៊ីក្លូ​ម្នាក់​ៗ​ទទួល​បានប្រាក់ ៥​ដុល្លារ អាកុល​លាង​សម្អាត​ដៃ ម៉ាស់ អាហារ នំប៉័ង អាហារ​សម្រន់ ភួយ និងក្រម៉ាពី​យុទ្ធនាការ​នេះ។

លោក សិន សុខ ហៅ តា សាន អាយុ ៦៧​ឆ្នាំ ដែលប្រកប​មុខ​របរ​ជា​អ្នករត់ស៊ីក្លូចាប់តាំង​ពីឆ្នាំ​១៩៨៧ មក​នោះ បាន​សម្តែង​ក្តីរីករាយ​នៅពេលដែល​ទទួល​បានអំណោយ​ពី​គំនិត​ផ្តួចផ្តើម Christmas for Cyclo

លោក​បានថ្លែងថា៖ អារម្មណខ្ញុំ​នៅ​ថ្ងៃបុណ្យណូអែលហ្នឹងគឺថាមានយុវជន គាត់ជួយ ដូច​ជា មី អង្ករ សំលៀកបំពាក់ ក្រម៉ា បានច្រើនដែរ បានចង់ជង​កន្លះស៊ីក្លូអីដែរ។ ខ្ញុំរីករាយណាស់ ដែលមានការ​ចូលរួម​ពី​យុវជន ទាំងកម្មករស៊ីក្លូរ ពួក​គាត់សប្បាយរីករាយណាស់ មានស្វាគមន៍គ្នាទៅវិញទៅមក ដូចជាមានភាពស្រលាញ់គ្នាណាស់

អ្នក​រត់​ស៊ីក្លូម្នាក់​ទៀត​ឈ្មោះ អ៊ីត វី អាយុ ៦៣​ឆ្នាំ ដែលប្រកប​របរជាអ្នករត់ស៊ីក្លូនេះ​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ​ដែរ​​នោះ ក៏​បាន​សម្តែង​ក្តីរីករាយ​ផងដែរ​ក្នុងការ​ទទួលបាន​ជំនួយ​ពី​យុទ្ធនា​ការ​ណូអែល​សម្រាប់ស៊ីក្លូ​នេះ។

ទោះជា​យ៉ាងណា យុទ្ធនាការនេះ​មិនអាចធ្វើ​ឱ្យ​ជីវភាពរបស់​អ្នក​រត់ស៊ីក្លូ​មាន​និរន្តរភាព​ឡើយ ជា​ពិសេស​ក្នុង​អំឡុង​ពេល​​​​រាតត្បាតជំងឺកូវីដ-១៩ នេះ ដែល​ធ្វើ​ឱ្យ​ប្រាក់ចំណូលរបស់​អ្នក​រត់ស៊ីក្លូធ្លាក់ចុះ​ខ្លាំង។

តាសាន បានរៀបរាប់ថា ប្រាក់ចំណូល​របស់​លោកបានធ្លាក់ចុះខ្លាំង​ ដោយ​បច្ចុប្បន្នលោកអាច​សល់​ប្រាក់​​បាន​តែ ៧.០០០​រៀល​​ប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ​បន្ទាប់ពីចំណាយ​ប្រចាំថ្ងៃ​រួច ខណៈ​ដែល​កាលពី​មុន​លោក​​អាចរក​ប្រាក់​ចំណូល​​​បាន​ពី ៧ម៉ឺន ទៅ ៨ម៉ឺនរៀល​ក្នុងមួយថ្ងៃពីការ​ដឹកជន​បរទេស។

ដើម្បីរក្សា​និរន្តរភាព​ជីវភាពរបស់អ្នក​រត់​ស៊ីក្លូ លោក ហួងហាវ បាន​បង្កើត​គំនិត​មួយ​ទៀត​គឺ​លោកបានស្នើ​សុំ​ទៅកាន់​ក្រុមហ៊ុន​ Grabដើម្បី​ដាក់បញ្ចូល​ស៊ីក្លូ​ទៅក្នុងApp របស់​​ក្រុមហ៊ុន​ផ្តល់​​សេវា​កក់​ការ​ធ្វើ​ដំណើរ​មួយ​នេះ។

លោក​ថ្លែងថា៖ បើ​យើង​ជួយ​ជាលុយ យើងជួយ​បានតែ​ម្តងហើយ​ក៏ចប់។ ដូច្នេះ​ខ្ញុំ​រក​វិធី​អ្វីដែល​ជួយ​ឱ្យ​មាន​និរន្តរភាពជាង។ ដល់​ពេល​អ្នក​ជិះ​ចុច​នៅលើ Grab គេ​អាច​រក​ស៊ីក្លូជិះបាន

លោកថ្លែងថា ​មក​ដល់ពេលនេះ សំណើ​នេះស្ថិត​ក្នុង​ដំណាក់កាល​បឋម​នៅឡើយ តែ​អ្វីដែល​ក្រុមហ៊ុន Grab អាច​ជួយ​បាន​ភ្លាមៗ​គឺការជួយ​ផ្សព្វផ្សយ​អំពី​ស៊ីក្លូ​នៅក្នុងApp របស់ក្រុមហ៊ុន។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូSmart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  បស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និងសហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​លោក តាំង ហួងហាវ សូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ៖ https://fb.watch/4gg1VKv11e/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវាSmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh

 


ចែករំលែក៖