ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស​សាលា នៅវិទ្យាល័យភ្នំធំ​ ចំនួន២០នាក់​ បានដួលសន្លប់បន្តបន្ទាប់ត្រូវបានគ្រូរពេទ្យនិងអាជ្ញាធរជួយសង្គ្រោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ ៖​ សិស្សសាលាចំនួនប្រមាណជា ២០​នាក់ បានដួលសន្លប់ជាបន្តបន្ទាប់​ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោយង៩និង៣០ព្រឹកថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ​២០២១នៅវិទ្យាល័យភ្នំធំ​ ស្រុកមង្គលបូរី​ ។

ក្រោយមានករណីនេះកើតឡើង គេឃើញក្រុមគ្រូ
ពេទ្យបានយករថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ។
លោករ័ត្ន​ ដាស៊ីណង់​ អភិបាលស្រុកមង្គលបូរី​ ​ប្រាប់ឲ្យដឹងថា៖នៅវេលាម៉ោងប្រមាណ ៩និង៣០​នាទី​ គឺមានសិស្សដួលសន្លប់ជាបន្តបន្ទាប់​ នៅវិទ្យាល័យ​ ភ្នំធំ​ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស​ ក៏ដូចជាលោកគ្រូបាននៅក្នុងសាលា​ នាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ធ្វើការសង្គ្រោះបន្ទាន់។ លោកអភិបាលស្រុក​បញ្ជាក់ថា​ ៖​ មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ​ ដោយនៅវលេាម៉ោង៩​និង៣០​ អាកាសធាតុមានការក្តៅខ្លាំង​ខ្យល់ចេញចូលមិនគ្រប់គ្រាន់ទេីបធ្វេីឲ្យសិស្សដែលកំពុងតែរៀន​ មានអាការៈថប់ដង្ហើមដួលសន្លប់តែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោកក៏បានចុះទៅដល់ទីតាំងដេីម្បីបញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ​ ដោយខ្លះបានដឹកតាមម៉ូតូទៅមន្ទីរពេទ្យ​ គ្លីនិកឯកជនមួយចំនួននៅក្បែរ​ទីតាំងសាលារៀន និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់ ។
រហូតមកទល់ម៉ោង១២ថ្ងៃត្រង់​នេះ​ សិស្ស​ដែលមានអាការៈដួលសន្លប់ទាំង២០នាក់នោះមានអាការៈធូរស្បេីយ​ នឹងបានត្រឡប់ទៅគេហដ្ឋានរៀងខ្លួនខ្លះហេីយ​ដែរ​ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន​ ហើយនិងអាចអនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ ៕

ដោយ៖វណ្ណា


ចែករំលែក៖